-
ដំណើរចាកចេញ ២០:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «ពេលធ្វើជាសាក្សី អ្នករាល់គ្នាមិនត្រូវផ្ដល់ចម្លើយមិនពិត ទាស់នឹងអ្នកឯទៀតឡើយ។+
-
-
ការបំភ្លឺច្បាប់ ១៩:១៦-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ បើមានសាក្សីនិយាយបង្ខុសសេចក្ដីពិត ហើយចោទប្រកាន់ថាបុគ្គលម្នាក់បានធ្វើខុសអ្វីមួយ+ ១៧ បុគ្គលទាំងពីរនាក់នោះ ត្រូវទៅឈរនៅចំពោះមុខព្រះយេហូវ៉ា ពួកសង្ឃ និងពួកអ្នកសម្រេចក្ដីដែលមានភារកិច្ចនៅគ្រានោះ។+ ១៨ ពួកអ្នកសម្រេចក្ដីត្រូវស៊ើបអង្កេតឲ្យបានសព្វគ្រប់+ បើរកឃើញថាអ្នកនោះជាសាក្សីក្លែងក្លាយ ហើយឃើញថាការចោទប្រកាន់របស់គាត់គឺមិនពិត ១៩ នោះអ្នករាល់គ្នាត្រូវធ្វើទៅលើគាត់ ដូចដែលគាត់ចង់ធ្វើទៅលើជនជាប់ចោទតាមគម្រោងគាត់ដែរ។+ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
-
-
សុភាសិត ៦:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ មាន៦យ៉ាងដែលព្រះយេហូវ៉ាស្អប់
និងមានរហូតដល់៧យ៉ាងផងដែលលោកខ្ពើមរអើមគឺ៖
-