បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៧:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ម្ល៉ោះ​ហើយ បណ្ដា​ជន​ចាប់​ផ្ដើម​រក​រឿង​ម៉ូសេ+ដោយ​និយាយ​ថា​៖ ​«​យើង​ត្រូវ​ការ​ទឹក​ផឹក​»។ ប៉ុន្តែ ម៉ូសេ​បាន​ឆ្លើយ​ថា​៖ ​«​ម្ដេច​ក៏​អ្នក​រាល់​គ្នា​រក​រឿង​ខ្ញុំ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចេះ​តែ​ល្បង​ល​ព្រះ​យេហូវ៉ា​ដូច្នេះ?​»។+

  • ជំរឿនបណ្ដាជន ១១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ក្រោយ​មក ជន​បរទេស+ដែល​រួម​ដំណើរ​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ចាប់​ផ្ដើម​មាន​ចិត្ត​លោភ​លន់។+ ម្ល៉ោះ​ហើយ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាប់​ផ្ដើម​យំ​ម្ដង​ទៀត ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​យើង​បរិភោគ​ទៅ?+

  • ជំរឿនបណ្ដាជន ១៦:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ឯ​កូរ៉ា+ជា​កូន​អ៊ីសហា+ ត្រូវ​ជា​ចៅ​របស់​កូហាត+ មក​ពី​កុលសម្ព័ន្ធ​លេវី+ គាត់​បាន​ចូល​ដៃ​ជា​មួយ​នឹង​ដាថាន អាបាយរ៉ាម និង​អុន។ ចំណែក​ដាថាន​និង​អាបាយរ៉ាម ពួក​គេ​ជា​កូន​របស់​អេលាប+ ហើយ​អុន​ជា​កូន​របស់​ភេឡេត ពួក​គេ​ទាំង​បី​នាក់​មក​ពី​កុលសម្ព័ន្ធ​រូបេន។+ ២ ពួក​គេ​បាន​រួម​ដៃ​គ្នា​ប្រឆាំង​នឹង​ម៉ូសេ ដោយ​មាន​ពួក​បុរស​អ៊ីស្រាអែល​ចំនួន​២៥០​នាក់​ចូល​រួម​ប្រឆាំង​ដែរ។ ពួក​គេ​ជា​មេ​ដឹក​នាំ​និង​ជា​តំណាង​ពួក​ជំនុំ ហើយ​ជា​អ្នក​មាន​មុខ​មាត់។

  • ជំរឿនបណ្ដាជន ២៥:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ពួក​ស្ត្រី​ទាំង​នោះ​បាន​អញ្ជើញ​បណ្ដា​ជន​អ៊ីស្រាអែល ឲ្យ​ទៅ​ចូល​រួម​ពិធី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់។+ រួច​មក បណ្ដា​ជន​បាន​បរិភោគ​គ្រឿង​បូជា​ទាំង​នោះ ហើយ​ក្រាប​គោរព​ដល់​ព្រះ​របស់​ពួក​គេ។+ ៣ ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​ចូល​រួម​គោរព​បូជា​ព្រះ​បាល​នៃ​ភ្នំ​ពេអរ+ ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ពួក​គេ​យ៉ាង​ខ្លាំង។

  • ការបំភ្លឺច្បាប់ ៣១:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់គ្នាជា​មនុស្ស​បះ​បោរ​ប្រឆាំង+និង​រឹង​រូស​ខ្លាំង​ណាស់។+ មើល! កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ខ្ញុំ​ស្លាប់​អ្នក​រាល់​គ្នា​នឹង​បះ​បោរ​ប្រឆាំង​ខ្លាំង​យ៉ាង​ណា​ទៅ!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក