-
យ៉ូស្វេ ១៤:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ខ្ញុំមានអាយុ៤០ឆ្នាំ ពេលដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានចាត់ខ្ញុំពីកាដេសបានាឲ្យមកស៊ើបការណ៍នៅស្រុកនេះ+ ហើយខ្ញុំត្រឡប់មកវិញដោយប្រាប់នូវរបាយការណ៍ពិត។+ ៨ ទោះបីជាបងប្អូនដែលធ្វើដំណើរទៅស៊ើបការណ៍ជាមួយនឹងខ្ញុំ បានប្រាប់ព័ត៌មានដែលធ្វើឲ្យបណ្ដាជនបាត់បង់ចិត្តក្លាហានក៏ដោយ តែខ្ញុំបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។+
-