បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ+ ហើយ​ដី​នឹង​បង្កើត​ផល​ជា​បរិបូរ+ ព្រម​ទាំង​ដើម​ឈើ​នៅ​ក្នុង​ស្រុក​នោះ​នឹង​មាន​ផ្លែ​យ៉ាង​ច្រើន។

  • ការបំភ្លឺច្បាប់ ៨:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា កំពុង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ+ ជា​ស្រុក​ដែល​សម្បូរ​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក*នៅ​តំបន់​ទំនាប និង​តំបន់​ភ្នំ។ ៨ ស្រុក​នោះ​ក៏​សម្បូរ​ស្រូវ​សាលី​និង​ស្រូវ​បាលី ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ល្វា និង​ផ្លែ​ទទឹម+ ព្រម​ទាំង​មាន​ប្រេង​អូលីវ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ៩ ស្រុក​នោះ​មាន​អាហារ​ជា​បរិបូរ ថែម​ទាំង​មាន​ដែក​នៅ​ក្នុង​ថ្ម និង​ស្ពាន់​នៅ​តាម​ភ្នំ​ទៀត​ផង អ្នក​រាល់​គ្នា​នឹង​មិន​ខ្វះ​អ្វី​ឡើយ។

  • ការបំភ្លឺច្បាប់ ២៨:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ព្រះ​យេហូវ៉ា​នឹង​បើក​មេឃ បង្អុរ​ភ្លៀង​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល+ ថែម​ទាំង​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ចការ​របស់​អ្នក​រាល់​គ្នា​ផង​ដែរ។ អ្នក​រាល់​គ្នា​នឹង​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចី​ពី​គេ​ឡើយ។+

  • យេរេមា ១៤:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ តើ​រូប​ព្រះ​ឥត​បាន​ការ​ទាំង​ប៉ុន្មាន​របស់​ប្រជា​ជាតិ​នា​នា​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​បាន​ទេ?

      តើ​មេឃ​អាច​បង្អុរ​ភ្លៀង​ដោយ​ឯកឯង​បាន​ឬ?

      ឱ​ព្រះ​យេហូវ៉ា​អើយ! មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។+

      យើង​សង្ឃឹម​លើ​លោក​ហើយ

      ព្រោះ​មាន​តែ​លោក​ប៉ុណ្ណោះ​អាច​ធ្វើ​ការ​ទាំង​អស់​នេះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក