-
បណ្ដាស្ដេចទី១ ៨:៣៥, ៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ «កាលណាស្រុករាំងស្ងួតគ្មានភ្លៀង+ ដោយសារពួកគេចេះតែប្រព្រឹត្តខុសនឹងលោក+ តែបើពួកគេអធិដ្ឋានតម្រង់មកកន្លែងនេះហើយតម្កើងនាមលោក ព្រមទាំងប្រែចិត្តពីអំពើខុសឆ្គង ព្រោះលោកបានបន្ទាបពួកគេ+ ៣៦ សូមលោកស្ដាប់ពីស្ថានសួគ៌ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់អ្នកបម្រើលោក គឺបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក ព្រោះលោកនឹងបង្រៀនពួកគេ+អំពីផ្លូវល្អដែលពួកគេគួរដើរ ហើយសូមបង្អុរភ្លៀងទៅលើស្រុក+ដែលលោកបានឲ្យដល់រាស្ត្ររបស់លោកជាមត៌កផង។
-
-
ប្រវត្តិហេតុទី២ ៧:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពេលដែលខ្ញុំធ្វើឲ្យស្រុករាំងស្ងួតគ្មានភ្លៀង ធ្វើឲ្យហ្វូងកណ្ដូបស៊ីបំផ្លាញផលដំណាំក្នុងស្រុក ហើយនាំឲ្យមានរោគរាតត្បាតដល់រាស្ត្រខ្ញុំ ១៤ បើរាស្ត្រតំណាងនាមខ្ញុំ+បន្ទាបខ្លួន+ ហើយអធិដ្ឋានស្វែងរកខ្ញុំ ព្រមទាំងលះចោលផ្លូវអាក្រក់របស់ខ្លួន+ នោះខ្ញុំនឹងស្ដាប់ពួកគេពីស្ថានសួគ៌ ហើយអភ័យទោសឲ្យពួកគេ ថែមទាំងធ្វើឲ្យស្រុករបស់ពួកគេល្អឡើងវិញដែរ។+
-