-
ការបំភ្លឺច្បាប់ ៦:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នានៅថ្ងៃនេះ ត្រូវដក់ជាប់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ៧ ហើយអ្នករាល់គ្នាត្រូវបង្ហាត់បង្រៀន*ដល់កូនចៅរបស់ខ្លួន+ ដោយនិយាយប្រាប់ពួកគេក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ក្នុងកាលដែលដើរតាមផ្លូវ ក្នុងកាលដែលដេក និងក្រោកឡើងផង។+ ៨ អ្នករាល់គ្នាត្រូវចងពាក្យទាំងនេះនៅលើដៃទុកជាការរំលឹក ហើយត្រូវធ្វើដូចជាស្លាកនៅលើថ្ងាសអ្នករាល់គ្នា។+ ៩ អ្នករាល់គ្នាក៏ត្រូវសរសេរពាក្យទាំងនេះនៅលើបង្គោលទ្វារផ្ទះ និងនៅលើខ្លោងទ្វារក្រុងរបស់អ្នករាល់គ្នាដែរ។
-