-
ច្បាប់លេវី ១៧:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «‹«បើជនជាតិអ៊ីស្រាអែលណាម្នាក់សម្លាប់គោឈ្មោល ចៀមឈ្មោល ឬពពែ ទោះជានៅក្នុងឬក្រៅជំរំក្ដី ៤ អ្នកនោះនឹងមានទោស ហើយត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិរបស់ខ្លួន ព្រោះគាត់មិនបានសម្លាប់សត្វដើម្បីជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា នៅត្រង់ច្រកចូលត្រសាលជំនុំរបស់ព្រះយេហូវ៉ា។
-
-
បណ្ដាស្ដេចទី១ ១២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ក្រោយពីយេរ៉ូបោមបានសុំយោបល់ពីទីប្រឹក្សារួច គាត់ក៏បានធ្វើរូបកូនគោមាសពីរ+ ហើយនិយាយទៅកាន់បណ្ដាជនថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! ការដែលអ្នករាល់គ្នាធ្វើដំណើរឡើងទៅក្រុងយេរូសាឡិមនោះ គឺពិបាកពេកណាស់។ នេះនែ៎! ព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក»។+
-