-
ជំរឿនបណ្ដាជន ១៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ខ្ញុំប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនអ៊ីស្រាអែល ឲ្យកូនចៅលេវីទុកជាមត៌ក+ ដោយសារពួកគេបំពេញកិច្ចការនៅត្រសាលជំនុំ។
-
-
ប្រវត្តិហេតុទី២ ៣១:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ថែមទៅទៀត ស្ដេចបានបង្គាប់បណ្ដាជនដែលរស់នៅក្រុងយេរូសាឡិម ឲ្យប្រគល់ភោគផលរបស់ខ្លួនមួយចំណែកដល់ពួកសង្ឃនិងពួកលេវីតាមចំនួនដែលបានត្រូវកំណត់ឲ្យ+ ដើម្បីឲ្យពួកគេអាចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើច្បាប់របស់ព្រះយេហូវ៉ា។
-
-
នេហេមា ១០:៣៨, ៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ «ចំណែកសង្ឃដែលជាកូនចៅអេរ៉ុន គាត់ត្រូវនៅជាមួយនឹងពួកលេវីកាលដែលពួកគេទៅប្រមូលវិភាគទាន១ភាគ១០។ រីឯពួកលេវី ពួកគេត្រូវយក១ភាគ១០ពីវិភាគទាននោះ+ ទៅដាក់នៅបន្ទប់ក្នុងឃ្លាំងនៃវិហារព្រះ ៣៩ ព្រោះជនជាតិអ៊ីស្រាអែល និងកូនចៅលេវី ត្រូវយកវិភាគទាន+ជាស្រូវ ស្រាថ្មី និងប្រេង+ ទៅទុកក្នុងឃ្លាំងវិហារ ជាកន្លែងដែលមានពួកសង្ឃ ពួកអ្នកយាមទ្វារ និងពួកអ្នកចម្រៀងបម្រើនៅទីនោះ។ ឯប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងវិហារ ក៏នៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលវិហាររបស់ព្រះនៃយើងឡើយ»។+
-
-
ម៉ាឡាគី ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែ អ្នករាល់គ្នាកំពុងប្លន់ខ្ញុំមែន»។
អ្នករាល់គ្នាសួរទៀតថា៖ «តើពួកយើងបានប្លន់លោកនៅពេលណា?»។
«គឺអ្នករាល់គ្នាមិនបានជូន១ភាគ១០និងវិភាគទានដល់ខ្ញុំទេ។
-