-
ដំណើរចាកចេញ ១៩:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ដូច្នេះ បើអ្នករាល់គ្នាកាន់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ ហើយធ្វើតាមបង្គាប់របស់ខ្ញុំឲ្យបានដិតដល់ នោះអ្នករាល់គ្នានឹងក្លាយទៅជាទ្រព្យវិសេសរបស់ខ្ញុំ ពោលគឺប្រជារាស្ត្រដែលខ្ញុំបានជ្រើសរើសពីប្រជាជាតិទាំងឡាយ+ ព្រោះផែនដីទាំងមូលជារបស់ខ្ញុំ។+ ៦ អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយដែលមានសង្ឃគ្រប់គ្រងជាស្ដេច និងទៅជាប្រជាជាតិបរិសុទ្ធរបស់ខ្ញុំ›។+ ពាក្យទាំងនេះហើយដែលអ្នកត្រូវប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល»។
-
-
ការបំភ្លឺច្បាប់ ៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ព្រោះអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាបានជ្រើសរើសអ្នករាល់គ្នាពីចំណោមប្រជាជាតិទាំងឡាយនៅផែនដី ដើម្បីឲ្យអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោក និងជាទ្រព្យវិសេសរបស់លោក។+
-