បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៥:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​គាត់​ដោយ​ចិត្ត​ទូលាយ+ ហើយ​មិន​ត្រូវ​ទើស​ទាល់​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​ជា​បរិបូរ​ក្នុង​គ្រប់​កិច្ចការ​និង​ស្នា​ដៃ​របស់​អ្នក​រាល់​គ្នា។+

  • ចម្រៀងសរសើរព្រះ ៤១:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤១ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទន់​ទាប

      អ្នក​នោះ​មាន​សុភមង្គល​ហើយ+

      ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់​ក្នុង​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ។

  • សុភាសិត ១១:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​ទូលាយ​នឹង​បាន​ថែម​ទៀត+

      តែ​អ្នក​ដែល​មិន​ព្រម​ឲ្យ​អ្វី​ដែល​គួរ​ឲ្យ​នឹង​ធ្លាក់​ខ្លួន​ក្រ។+

  • សុភាសិត ១៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ អ្នក​ណា​អាណិត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី+

      ហើយ​លោក​នឹង​តប​ស្នង​គាត់*តាម​អ្វី​ដែល​គាត់​បាន​ធ្វើ។+

  • ម៉ាឡាគី ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ចូរ​នាំ​យក​១​ភាគ​១០​ឲ្យ​គ្រប់​ចំនួន​មក​ទុក​ក្នុង​ឃ្លាំង+ ដើម្បី​ឲ្យ​មាន​អាហារ​ក្នុង​វិហារ​របស់​ខ្ញុំ។+ រួច​ខ្ញុំ​នឹង​បើក​ទ្វារ​ស្ថាន​សួគ៌+ ហើយ​ចាក់​ពរ​យ៉ាង​លើស​លប់​មក​លើ​អ្នក​រាល់​គ្នា​រហូត​ដល់​លែង​ខ្វះ​អ្វី​ទៀត។+ សូម​ល្បង​ល​ខ្ញុំ​ចុះ ថា​ខ្ញុំ​នឹង​ធ្វើ​ដូច​សម្ដី​ខ្ញុំ​ឬ​យ៉ាង​ណា​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

  • លូកា ៦:៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៥ ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​ប្រព្រឹត្ត​អំពើ​ល្អ ថែម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹម​ថា​គេ​នឹង​សង​វិញ​ឡើយ។+ បើ​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​យ៉ាង​ធំ ហើយ​នឹង​ទៅ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ពី​ព្រោះ​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​រមិល​គុណ​និង​មនុស្ស​ទុច្ចរិត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក