-
ជំរឿនបណ្ដាជន ១៤:៣៩-៤៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ ម៉ូសេក៏ប្រាប់ពាក្យទាំងនេះដល់បណ្ដាជនអ៊ីស្រាអែល។ ស្ដាប់រួច ពួកគេចាប់ផ្ដើមយំនិងកើតទុក្ខជាខ្លាំង។ ៤០ លុះព្រលឹមស្រាងៗ ពួកគេបានក្រោកឡើង ហើយព្យាយាមឡើងទៅលើកំពូលភ្នំដោយនិយាយថា៖ «ពួកយើងបានធ្វើខុសហើយ ឥឡូវពួកយើងត្រៀមឡើងទៅស្រុកដែលព្រះយេហូវ៉ាបានមានប្រសាសន៍នោះ»។+ ៤១ ប៉ុន្តែ ម៉ូសេបាននិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើហួសពីបង្គាប់ព្រះយេហូវ៉ាដូច្នេះ? អ្នករាល់គ្នានឹងមិនទទួលជោគជ័យទេ។ ៤២ កុំឡើងទៅឲ្យសោះ ព្រោះព្រះយេហូវ៉ាមិននៅជាមួយនឹងអ្នករាល់គ្នាទេ។ អ្នករាល់គ្នានឹងចាញ់ពួកសត្រូវជាមិនខាន។+ ៤៣ ព្រោះនៅទីនោះអ្នកនឹងត្រូវប្រឈមមុខនឹងជនជាតិអាម៉ាលេកនិងជនជាតិកាណាន+ ហើយពួកគេនឹងប្រហារអ្នករាល់គ្នាដោយដាវ។ ដោយសារអ្នករាល់គ្នាមិនបានធ្វើតាមព្រះយេហូវ៉ា នោះព្រះយេហូវ៉ានឹងមិននៅជាមួយអ្នករាល់គ្នាឡើយ»។+
៤៤ ទោះជាយ៉ាងនោះក្ដី ពួកគេនៅតែជម្នះឡើងទៅលើកំពូលភ្នំដដែល+ តែហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ព្រមទាំងម៉ូសេមិនបានរើចេញពីកណ្ដាលជំរំទេ។+ ៤៥ ឯជនជាតិអាម៉ាលេកនិងជនជាតិកាណានដែលនៅលើភ្នំវិញ ពួកគេបានចុះមកវាយប្រហារពួកអ៊ីស្រាអែល បណ្ដាលឲ្យពួកអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយរហូតដល់ក្រុងហោម៉ា។+
-