-
ការបំភ្លឺច្បាប់ ១២:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ផ្ទុយទៅវិញ ចូរទៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក និងសម្រាប់អាស្រ័យនៅក្នុងចំណោមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា រួចគោរពប្រណិប័តន៍លោកនៅទីនោះចុះ។+ ៦ នៅទីនោះ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុត+ គ្រឿងបូជាលាសម្បថ គ្រឿងបូជាស្ម័គ្រពីចិត្ត+ និងគ្រឿងបូជាផ្សេងៗ។ អ្នករាល់គ្នាក៏ត្រូវជូនអំណោយ១ភាគ១០+ និងវិភាគទានពីដៃរបស់អ្នករាល់គ្នា+ រួមទាំងកូនដំបូងពីហ្វូងគោនិងហ្វូងចៀមរបស់អ្នករាល់គ្នាដែរ។+
-
-
ការបំភ្លឺច្បាប់ ១៦:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ នៅត្រង់កន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាមួយនឹងកូនប្រុសកូនស្រីខ្លួន ខ្ញុំបម្រើប្រុសស្រី និងពួកលេវីដែលនៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ព្រមទាំងជាមួយនឹងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា។+
-