-
ច្បាប់លេវី ២២:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ អ្នករាល់គ្នាមិនត្រូវជូនសត្វណាដែលមានកាយសម្បទាមិនពេញលក្ខណៈឡើយ+ ព្រោះព្រះមិនពេញចិត្តនឹងគ្រឿងបូជាបែបនោះទេ។
-
-
ការបំភ្លឺច្បាប់ ១៧:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «អ្នករាល់គ្នាមិនត្រូវជូនគោឬចៀមណាដែលមិនល្អឥតខ្ចោះឬមានកាយសម្បទាមិនពេញលក្ខណៈ ជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាស្អប់ខ្ពើមអ្វីបែបនោះណាស់។+
-
-
ម៉ាឡាគី ១:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ពេលអ្នករាល់គ្នាជូនសត្វខ្វាក់ភ្នែកជាគ្រឿងបូជា អ្នករាល់គ្នាពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ» ហើយពេលអ្នករាល់គ្នាជូនសត្វពិការជើងឬសត្វដែលឈឺ អ្នករាល់គ្នាក៏តែងពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ»›»។+
«សូមអ្នករាល់គ្នាសាកជូនអ្វីទាំងនោះដល់អភិបាលរបស់អ្នក តើគាត់នឹងពេញចិត្តអ្នក ឬព្រមទទួលអ្នកដោយរាក់ទាក់ឬទេ?»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-
-
ហេប្រឺ ៩:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នោះឈាមរបស់គ្រិស្ត+ច្បាស់ជាមានតម្លៃជាងនោះទៅទៀត ព្រោះលោកបានប្រគល់ខ្លួនលោកដែលឥតខ្ចោះទៅព្រះ ក្រោមការដឹកនាំនៃឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត។ ហេតុនេះហើយបានជាឈាមរបស់លោកនឹងជម្រះសមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យស្អាតពីការប្រព្រឹត្តដ៏ឥតប្រយោជន៍+ ដើម្បីឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះដែលមានជីវិតរស់នៅ។+
-