-
សាំយូអែលទី១ ២៨:៧-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ នៅទីបំផុត គាត់បង្គាប់ពួកអ្នកបម្រើថា៖ «ចូរទៅរកស្ត្រីម្នាក់ដែលចេះខាប+ រួចខ្ញុំនឹងទៅជួបនាង»។ ពួកអ្នកបម្រើតបទៅសុលថា៖ «នៅក្រុងអេនដោ មានស្ត្រីម្នាក់ជាគ្រូខាប»។+
៨ ម្ល៉ោះហើយ សុលបានក្លែងខ្លួនដោយស្លៀកសម្លៀកបំពាក់ធម្មតា ហើយចេញទៅជួបស្ត្រីនោះនៅពេលយប់ជាមួយនឹងអ្នកបម្រើពីរនាក់។ សុលនិយាយទៅនាងថា៖ «ខ្ញុំចង់ដឹងអំពីអនាគត ដូច្នេះសូមនាងប្រើវិជ្ជាខាបរបស់នាង+ ហៅបុគ្គលម្នាក់ដែលខ្ញុំនឹងប្រាប់នាង»។ ៩ ក៏ប៉ុន្តែ ស្ត្រីនោះនិយាយទៅគាត់ថា៖ «អ្នកច្បាស់ជាដឹងនូវអ្វីដែលសុលបានធ្វើហើយ។ គាត់បានបំបាត់ចោលគ្រូខាប និងគ្រូទាយចេញពីស្រុកអ៊ីស្រាអែល។+ ចុះហេតុអ្វីអ្នកប៉ុនប៉ងដាក់អន្ទាក់ខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?»។+ ១០ ឮនាងនិយាយដូចនោះ សុលស្បថឲ្យនាងដោយនូវនាមព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា នាងនឹងគ្មានទោសក្នុងរឿងនេះឡើយ!»។ ១១ ដូច្នេះ នាងក៏សួរថា៖ «តើចង់ឲ្យខ្ញុំខាបអ្នកណាមកឲ្យអ្នក?»។ សុលឆ្លើយថា៖ «សូមខាបសាំយូអែលមកឲ្យខ្ញុំ»។
-
-
កាឡាទី ៥:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺសឲ្យឃើញជាក់ស្ដែង ពោលគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អំពើស្មោកគ្រោក ការប្រព្រឹត្តដោយឥតកោតក្រែង*+ ២០ ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់+ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ការទាស់ទែងគ្នា ការបែកបាក់គ្នា ការបែកជានិកាយផ្សេងៗ
-