បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២១:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ក្រោយ​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​តំបន់​ជ្រលង​អើណូន+ក្នុង​តំបន់​ស្ងាត់​ជ្រងំ ដែល​លាត​សន្ធឹង​ដល់​ទឹក​ដី​របស់​ពួក​អាម៉ូរី ព្រោះ​តំបន់​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​នៃ​ស្រុក​ម៉ូអាប់ គឺ​នៅ​ចន្លោះ​ស្រុក​ម៉ូអាប់​និង​ទឹក​ដី​របស់​ពួក​អាម៉ូរី។

  • អ្នកសម្រេចក្ដី ១១:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​អេដំ+ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក​ផង​»។ ប៉ុន្តែ ស្ដេច​ស្រុក​អេដំ​មិន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​ម៉ូអាប់+ដែរ តែ​ស្ដេច​នោះ​មិន​យល់​ព្រម​ដូច​គ្នា។ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​អាស្រ័យ​នៅ​កាដេស​បន្ត​ទៀត។+ ១៨ កាល​ដែល​ពួក​គេ​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​បាន​ដើរ​វាង​ទឹក​ដី​ស្រុក​អេដំ+ និង​ទឹក​ដី​ស្រុក​ម៉ូអាប់។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ខាង​កើត​ស្រុក​ម៉ូអាប់+ រួច​បោះ​ជំរំ​ក្នុង​តំបន់​នៃ​ជ្រលង​អើណូន។ ពួក​គេ​មិន​បាន​ចូល​ក្នុង​ទឹក​ដី​របស់​ស្រុក​ម៉ូអាប់​ទេ+ ព្រោះ​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។

  • ប្រវត្តិហេតុទី២ ២០:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ឥឡូវ ពួក​អាំម៉ូន ពួក​ម៉ូអាប់ និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ+ បាន​មក​ប្រឆាំង​នឹង​យើង​ហើយ។ លោក​បាន​ហាម​ជន​ជាតិ​អ៊ីស្រាអែល មិន​ឲ្យ​យក​ទឹក​ដី​ពី​ពួក​អ្នក​ទាំង​នេះ​ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​បង្គាប់​លោក ហើយ​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក