-
ការបំភ្លឺច្បាប់ ១៥:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់ធ្លាក់ខ្លួនក្រឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាច្បាស់ជាឲ្យពរដល់អ្នករាល់គ្នា+នៅក្នុងស្រុកដែលព្រះយេហូវ៉ាឲ្យជាមត៌ក។
-
-
លូកា ៦:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចី* ហើយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើមានគុណបំណាច់អ្វី?+ សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តអំពើខុសឆ្គងខ្ចីដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចី ដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។+ បើធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ហើយនឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។+
-