បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២០:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ចូរ​អ្នក​រាល់​គ្នា​គោរព​ឪពុក​ម្ដាយ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ប្រគល់​ឲ្យ។+

  • ការបំភ្លឺច្បាប់ ២១:១៨-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​បើ​មាន​កូន​ប្រុស​ដែល​រឹង​រូស បះ​បោរ​ប្រឆាំង​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ+ ទោះ​ជា​ឪពុក​ម្ដាយ​ខំ​ប្រឹង​កែ​តម្រង់​យ៉ាង​ណា​ក្ដី ក៏​កូន​ប្រុស​នោះ​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល+ ១៩ នោះ​ឪពុក​ម្ដាយ​ត្រូវ​ចាប់​កូន​នោះ នាំ​យក​ទៅ​ជួប​ពួក​បុរស​ចាស់​ទុំ​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង ២០ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹កូន​ប្រុស​ខ្ញុំ​នេះ ជា​មនុស្ស​រឹង​រូស បះ​បោរ​ប្រឆាំង​មិន​ស្ដាប់​បង្គាប់​ពួក​ខ្ញុំ​ទេ ថែម​ទាំង​ជា​មនុស្ស​ល្មោភ​ស៊ី+ និង​ប្រមឹក​ស្រា​ទៀត​ផង›។+ ២១ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល។ អ្នក​រាល់​គ្នា​ត្រូវ​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យ៉ាង​នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នឹង​ឮ​អំពី​រឿង​នេះ ហើយ​ខ្លាច​មិន​ហ៊ាន​ធ្វើ​ដូច្នេះ​ទៀត។+

  • សុភាសិត ២០:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ អ្នក​ដែល​ជេរ​ប្រមាថ​ឪពុក​ម្ដាយ

      ចង្កៀង​របស់​គាត់​នឹង​ត្រូវ​ពន្លត់​ក្នុង​វេលា​យប់​ងងឹត។+

  • សុភាសិត ៣០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក និង​ភ្នែក​ដែល​មើល​ងាយ​បង្គាប់​របស់​ម្ដាយ+

      នឹង​ត្រូវ​ក្អែក​នៅ​ជ្រលង​ភ្នំ​ចឹក​គ្រាប់​ភ្នែក​នោះ​ចេញ

      ហើយ​ឥន្ទ្រី​ស្ទាវ​នឹង​ស៊ី​គ្រាប់​ភ្នែក​នោះ។+

  • ម៉ាថាយ ១៥:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ជា​ឧទាហរណ៍ ព្រះ​បង្គាប់​ថា​៖ ‹ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក›+ ហើយ​‹អ្នក​ណា​ដែល​និយាយ​ប្រមាថ​ឪពុក​ម្ដាយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក