-
ការបំភ្លឺច្បាប់ ១០:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះលើអស់ទាំងព្រះ+ ជាម្ចាស់លើអស់ទាំងម្ចាស់ និងជាព្រះដ៏ឧត្តុង្គឧត្តម។ លោកមានឫទ្ធានុភាពដ៏ខ្លាំងក្លា និងគួរឲ្យស្ងើចសរសើរ។ លោកមិនរើសមុខ+ ហើយក៏មិនទទួលសំណូកដែរ។ ១៨ លោកសម្រេចក្ដីដោយយុត្តិធម៌ឲ្យកូនកំព្រានិងស្ត្រីមេម៉ាយ+ ព្រមទាំងស្រឡាញ់ជនបរទេស។+ លោកផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ពួកគេ។
-
-
ការបំភ្លឺច្បាប់ ១៦:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ អ្នករាល់គ្នាត្រូវប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច+ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅតទៅទៀត ហើយចូលទៅចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក។
-
-
សុភាសិត ១៧:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ មនុស្សទុច្ចរិតនឹងទទួលសំណូកដោយលួចលាក់ដើម្បីបង្ខូចយុត្តិធម៌។+
-
-
ម៉ាឡាគី ៣:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «ខ្ញុំនឹងមកវិនិច្ឆ័យអ្នករាល់គ្នា ហើយខ្ញុំនឹងប្រញាប់ផ្ដន្ទាទោសពួកគ្រូធ្មប់+ ពួកផិតក្បត់ ពួកស្បថបំពាន+ ពួកអ្នកដែលបោកប្រាស់កម្មករ+ ពួកអ្នកដែលសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកអ្នកដែលជិះជាន់កូនកំព្រា*+ និងពួកអ្នកដែលមិនព្រមជួយជនបរទេស។*+ ពួកអ្នកទាំងនោះមិនបានកោតខ្លាចខ្ញុំទេ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-