-
បណ្ដាស្ដេចទី១ ៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ វិហារនេះនឹងទៅជាគំនរបាក់បែក។+ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+ ៩ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដែលបាននាំបុព្វបុរសពួកគេចេញពីស្រុកអេហ្ស៊ីបមក ហើយពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះយេហូវ៉ានាំឲ្យពួកគេមានទុក្ខវេទនាបែបនេះ›»។+
-
-
ប្រវត្តិហេតុទី២ ៧:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ វិហារនេះនឹងទៅជាគំនរបាក់បែក។ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត+ ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+ ២២ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ា+ជាព្រះរបស់ពួកគេ ជាព្រះដែលបាននាំបុព្វបុរសរបស់ពួកគេចេញពីស្រុកអេហ្ស៊ីបមក+ តែពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះវិញ។+ ហេតុនេះហើយបានជាលោកនាំឲ្យពួកគេមានអន្តរាយយ៉ាងនេះ›»។+
-
-
យេរេមា ២២:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹ពេលនោះ ប្រជាជាតិជាច្រើននឹងឆ្លងកាត់ក្រុងនេះ ហើយនិយាយគ្នាថា៖ «ហេតុអ្វីក៏ព្រះយេហូវ៉ាធ្វើដូច្នេះចំពោះក្រុងដ៏រុងរឿងនេះ?»។+ ៩ ពួកគេនឹងឆ្លើយថា៖ «នេះគឺដោយសារពួកគេលែងធ្វើតាមកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាព្រះនៃពួកគេ ហើយបែរទៅក្រាបគោរពដល់ព្រះឯទៀត និងបម្រើព្រះទាំងនោះ»›។+
-