បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨:៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៥ ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​និង​ច្បាប់​របស់​លោក​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ទេ+ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ទាំង​អស់​នេះ+ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ទៅ។+

  • ការបំភ្លឺច្បាប់ ២៨:៦៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៣ ​«​ថ្វី​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​និង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន តែ​ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ត​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សាប​សូន្យ​ទៅ​ដែរ។ លោក​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ហៀបនឹង​ចូល​ទៅ​ចាប់​យក​នោះ។

  • បណ្ដាស្ដេចទី១ ១៤:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ព្រះ​យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រាអែល​ដូច​ជា​វាយ​ដើម​ត្រែង​ដែល​យោល​នៅ​លើ​ទឹក ហើយ​លោក​នឹង​ដក​រំលើង​ពួក​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ​នេះ ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ លោក​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​ខាង​នាយ​ទន្លេ​អឺប្រាត+ ព្រោះ​ពួក​គេ​បាន​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដែល​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង។

  • បណ្ដាស្ដេចទី២ ១៧:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ដូច្នេះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ+ ដោយ​មិន​ទុក​ឲ្យ​សល់​កុលសម្ព័ន្ធ​ណា​មួយ​ឡើយ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

  • លូកា ២១:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ពួក​គេ​ក៏​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​នឹង​ត្រូវ​ចាប់​ជា​ឈ្លើយ​នាំ​ទៅ​ប្រទេស​ទាំង​ឡាយ+ ឯ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ជាន់​ឈ្លី​ដោយ​ប្រជា​ជាតិ​នា​នា* រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា​បាន​ចប់​សព្វ​គ្រប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក