បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អែសរ៉ា ១:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​ប៉ុន្មាន​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​បង្គាប់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម*+ក្នុង​ស្រុក​យូដា។ ៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​នៅ​ស្រុក​យូដា​វិញ​ចុះ ដើម្បី​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ ហើយ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ។ លោក​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​និង​ជា​ព្រះ​ដ៏​ពិត ដែល​ធ្លាប់​មាន​វិហារ​នៅ​ក្រុង​យេរូសាឡិម។*

  • ចម្រៀងសរសើរព្រះ ១៤៧:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ព្រះ​យេហូវ៉ា​កំពុង​សង់​យេរូសាឡិម+

      លោក​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ខ្ចាត់​ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។+

  • យេរេមា ៣២:៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ ‹មើល! ខ្ញុំ​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ទៅ​រស់​នៅ កាល​ដែល​ខ្ញុំ​បាន​ក្រេវ​ក្រោធ ហើយ​ខឹង​ពួក​គេ​ជា​ខ្លាំង។+ រួច​ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ព្រម​ទាំង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ​សាន្ត។+

  • អេសេគាល ៣៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ខ្ញុំ​នឹង​នាំ​ពួក​គេ​ចេញ​ពី​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​គេ​ពី​ស្រុក​ឯ​ទៀត រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ ហើយ​ខ្ញុំ​នឹង​ឲ្យ​ចំណី​ពួក​គេ​តាម​តំបន់​ភ្នំ​ក្នុង​ស្រុក​អ៊ីស្រាអែល+ តាម​ដង​អូរ និង​នៅ​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក