-
ការបំភ្លឺច្បាប់ ១១:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ «ពេលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នាំអ្នករាល់គ្នាចូលក្នុងស្រុកដែលអ្នករាល់គ្នានឹងរស់នៅ អ្នករាល់គ្នាត្រូវឲ្យពរនៅភ្នំកេរិស៊ីម និងដាក់បណ្ដាសានៅភ្នំអេបាល។+
-
-
ការបំភ្លឺច្បាប់ ២៧:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ កាលណាអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់រួចហើយ អ្នករាល់គ្នាត្រូវដំឡើងថ្មធំទាំងនោះនៅលើភ្នំអេបាល+ រួចលាបកំបោរសពីលើ ដូចដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ៥ បន្ថែមទៅទៀត អ្នករាល់គ្នាត្រូវយកថ្មមកសង់ទីបូជាជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវប្រើគ្រឿងដែកដាប់ថ្មនោះឡើយ។+
-