-
យ៉ូស្វេ ១:៣-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ទឹកដីណាដែលអ្នករាល់គ្នាឈានជើងចូល ខ្ញុំនឹងប្រគល់ឲ្យទាំងអស់ ដូចខ្ញុំបានសន្យានឹងម៉ូសេ។+ ៤ ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់ពីតំបន់ស្ងាត់ជ្រងំរហូតដល់ស្រុកលីបង់ ហើយរហូតដល់ទន្លេធំអឺប្រាត គឺទឹកដីទាំងអស់របស់ជនជាតិហេត។+ ទឹកដីរបស់អ្នករាល់គ្នាក៏នឹងលាតសន្ធឹងរហូតដល់សមុទ្រធំ*នៅទិសខាងលិចដែរ។+ ៥ អស់មួយជីវិតរបស់អ្នក គ្មានអ្នកណាម្នាក់អាចច្បាំងឈ្នះអ្នកបានឡើយ។+ ខ្ញុំនឹងនៅជាមួយនឹងអ្នក ដូចខ្ញុំធ្លាប់នៅជាមួយនឹងម៉ូសេដែរ។+ ខ្ញុំមិនចាកចេញពីអ្នកទេ ហើយក៏មិនបោះបង់ចោលអ្នកដែរ។+
-