-
ការបំភ្លឺច្បាប់ ២១:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «ប្រសិនបើបុរសណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមានទោសដល់ស្លាប់+ ហើយបើអ្នករាល់គ្នាប្រហារជីវិតគាត់ រួចព្យួរនៅលើបង្គោលឈើ+ ២៣ នោះមិនត្រូវទុកសពគាត់នៅលើបង្គោលឈើពេញមួយយប់ទេ+ តែត្រូវបញ្ចុះសពគាត់នៅថ្ងៃនោះតែម្ដង ព្រោះអ្នកដែលត្រូវគេព្យួរជាអ្នកដែលត្រូវបណ្ដាសាពីព្រះ។+ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យទឹកដីដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា ទៅជាមិនស្អាតបរិសុទ្ធឡើយ។+
-
-
យ៉ូស្វេ ៨:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ យ៉ូស្វេបានសម្លាប់ស្ដេចក្រុងអៃ ហើយយកសាកសពទៅព្យួរលើបង្គោលមួយរហូតដល់ពេលល្ងាច។ ពេលថ្ងៃហៀបលិច គាត់ឲ្យគេយកសាកសពនោះចុះមកវិញ។+ រួចមក ពួកគេបោះសាកសពនោះទៅមាត់ច្រកទ្វារកំពែងក្រុង ហើយយកថ្មជាច្រើនមកគរពីលើសាកសពនោះ ហើយគំនរថ្មនោះនៅរហូតមកដល់សព្វថ្ងៃ។
-