-
ការបំភ្លឺច្បាប់ ២០:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «ពេលអ្នករាល់គ្នាទៅធ្វើសង្គ្រាមនឹងពួកសត្រូវ បើឃើញកងទ័ព ទ័ពសេះ និងទ័ពរទេះចម្បាំងខាងពួកគេ មានចំនួនច្រើនជាងខាងអ្នករាល់គ្នា នោះចូរកុំខ្លាចពួកគេឡើយ។ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប លោកនៅជាមួយនឹងអ្នករាល់គ្នាហើយ។+
-
-
អ្នកសម្រេចក្ដី ១:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ព្រះយេហូវ៉ាបាននៅជាមួយនឹងកុលសម្ព័ន្ធយូដា។ ពួកគេបានចូលទៅគ្រប់គ្រងតំបន់ភ្នំ តែពួកគេមិនអាចបណ្ដេញពួកអ្នកដែលរស់នៅតាមវាលទំនាបចេញបានទេ ដោយសារពួកអ្នកទាំងនោះមានរទេះចម្បាំងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ។+
-