បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២០:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដើម្បី​ច្បាំង​នឹង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា›។+

  • យ៉ូស្វេ ១០:១១-១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ កាល​ដែល​ពួក​គេ​រត់​គេច​ពី​កង​ទ័ព​អ៊ីស្រាអែល​តាម​ផ្លូវ​ចុះ​ពី​ក្រុង​បេតហូរ៉ុន នោះ​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ដុំ​ទឹក​កក​យ៉ាង​ច្រើន​ពី​លើ​មេឃ​មក​សម្លាប់​ពួក​គេ រហូត​ដល់​ក្រុង​អាសេកា។ អ្នក​ដែល​ស្លាប់​ដោយ​សារ​ដុំ​ទឹក​កក មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​សារ​ដាវ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​ទៀត។

      ១២ នៅ​ថ្ងៃ​នោះ​ឯង ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ជន​ជាតិ​អាម៉ូរី​រត់​បាក់​ទ័ព​ពី​មុខ​កង​ទ័ព​អ៊ីស្រាអែល។ ពេល​នោះ យ៉ូស្វេ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​មុខ​កង​ទ័ព​អ៊ីស្រាអែល​ថា​៖

      «​សូម​ឲ្យ​ដួង​អាទិត្យ​នៅ​ទ្រឹង+លើ​ក្រុង​គីបៀន+

      ហើយ​សូម​ឲ្យ​ដួង​ខែ​នៅ​ទ្រឹង​លើ​ជ្រលង​ភ្នំ*ជិត​ក្រុង​អៃយ៉ាឡូន!​»។

      ១៣ ដូច្នេះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង ហើយ​ដួង​ខែ​នៅ​នឹង​ថ្កល់ រហូត​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​សត្រូវ។ រឿង​នេះ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​យ៉ាសា។+ នៅ​ថ្ងៃ​នោះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង​កណ្ដាល​មេឃ ហើយ​នៅ​ភ្លឺ​រហូត​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ។ ១៤ មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​មាន​តែ​ថ្ងៃ​នោះ​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ការ​អស្ចារ្យ​បែប​នោះ​តាម​សំណូម​ពរ​របស់​បុរស​ម្នាក់+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ច្បាំង​ដើម្បី​អ៊ីស្រាអែល។+

  • យ៉ូស្វេ ១០:៤០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤០ យ៉ូស្វេ​បាន​ដណ្ដើម​យក​ទឹក​ដី​ទាំង​អស់​ដែល​នៅ​តំបន់​ភ្នំ តំបន់​ណេកេប តំបន់​សេភីឡា+ ព្រម​ទាំង​តំបន់​ជម្រាល​ភ្នំ​ផង។ គាត់​បាន​ច្បាំង​ឈ្នះ​ស្ដេច​គ្រប់​រូប​នៅ​តំបន់​ទាំង​នោះ មិន​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ។ គាត់​សម្លាប់​មនុស្ស​ទាំង​អស់​ចោល*+ ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់។+

  • យ៉ូស្វេ ១០:៤២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤២ យ៉ូស្វេ​បាន​ចាប់​ស្ដេច​ទាំង​អស់​នោះ ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​គេ​ក្នុង​ពេល​តែ​មួយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ដើម្បី​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក