បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ប៉ុន្តែ ខ្ញុំ​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​ឲ្យ​អស់​ក្នុង​មួយ​ឆ្នាំ​ទេ ដើម្បី​កុំ​ឲ្យ​ទឹក​ដី​នោះ​ទៅ​ជា​ស្ងាត់​ជ្រងំ បណ្ដាល​ឲ្យ​មាន​សត្វ​ព្រៃ​កាន់​តែ​ច្រើន មក​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា។+

  • យ៉ូស្វេ ១៣:២-៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ទឹក​ដី​ដែល​អ្នក​មិន​ទាន់​បាន​ច្បាំង​យក មាន​ដូច​ត​ទៅ​៖+ តំបន់​ទាំង​មូល​របស់​ជន​ជាតិ​ភីលីស្ទីន និង​របស់​ជន​ជាតិ​កេសឺ+ ៣ (​ចាប់​ពី​ដៃ​ទន្លេ​នីល*ដែល​នៅ​ខាង​កើត*ស្រុក​អេហ្ស៊ីប លាត​សន្ធឹង​ដល់​ព្រំ​ប្រទល់​ក្រុង​អេក្រុន​ដែល​នៅ​ខាង​ជើង។ ពី​មុន គេ​ចាត់​ទុក​តំបន់​នោះ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​)+ រួម​បញ្ចូល​ទឹក​ដី​របស់​ពួក​មេ​ដឹក​នាំ​ទាំង​ប្រាំ​របស់​ជន​ជាតិ​ភីលីស្ទីន+គឺ ក្រុង​កាសា ក្រុង​អាសូត+ ក្រុង​អាសកាឡូន+ ក្រុង​កាថ+ និង​ក្រុង​អេក្រុន+ ក៏​មាន​ទាំង​ទឹក​ដី​របស់​ពួក​អាវីម+ ៤ ដែល​នៅ​ភាគ​ខាង​ត្បូង​ដែរ ព្រម​ទាំង​ទឹក​ដី​ទាំង​អស់​របស់​ជន​ជាតិ​កាណាន ក្រុង​ម៉ាអារ៉ា​ដែល​ជា​ទឹក​ដី​របស់​ពួក​អ្នក​ក្រុង​ស៊ីដូន+ ហើយ​លាត​សន្ធឹង​ដល់​ក្រុង​អាផែក​និង​ដល់​ព្រំ​ប្រទល់​របស់​ជន​ជាតិ​អាម៉ូរី ៥ ហើយ​មាន​ទឹក​ដី​ក្រុង​កេបាល+ និង​ផ្នែក​ខាង​កើត​នៃ​ស្រុក​លីបង់​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​បាលកាដ​ដែល​នៅ​ជើង​ភ្នំ​ហឺម៉ូន លាត​សន្ធឹង​ដល់​លេបូហាម៉ាត*+ ៦ ព្រម​ទាំង​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ពួក​អ្នក​ដែល​រស់​នៅ​តំបន់​ភ្នំ គឺ​ចាប់​ពី​ស្រុក​លីបង់+រហូត​ដល់​មីសរីផូតម៉េម+ និង​ទឹក​ដី​ទាំង​អស់​របស់​ពួក​អ្នក​ក្រុង​ស៊ីដូន។+ ខ្ញុំ​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ចំណែក​អ្នក​វិញ អ្នក​គ្រាន់​តែ​ប្រគល់​ទឹក​ដី​ជា​មត៌ក​នេះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ ដូច​ខ្ញុំ​បាន​បង្គាប់​អ្នក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក