-
ការបំភ្លឺច្បាប់ ២៨:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «ក្នុងកិច្ចការទាំងអស់របស់អ្នករាល់គ្នា ព្រះយេហូវ៉ានឹងដាក់បណ្ដាសា ហើយធ្វើឲ្យមានភាពច្របូកច្របល់ ព្រមទាំងដាក់ទោស រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញ ហើយវិនាសសាបសូន្យអស់ទៅ ព្រោះតែការប្រព្រឹត្តអាក្រក់របស់អ្នករាល់គ្នា និងដោយសារអ្នករាល់គ្នាបានភ្លេចលោក។+
-
-
យ៉ូស្វេ ២៣:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ បើអ្នករាល់គ្នាបំពានលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើតាម ហើយទៅបម្រើនិងលំឱនកាយគោរពព្រះដទៃ នោះព្រះយេហូវ៉ានឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង+ ហើយអ្នករាល់គ្នានឹងវិនាសសូន្យទៅយ៉ាងឆាប់ពីទឹកដីដ៏ល្អដែលលោកបានឲ្យដល់អ្នករាល់គ្នា»។+
-
-
ប្រវត្តិហេតុទី២ ១៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ឲ្យទៅជួបអេសា ហើយនិយាយថា៖ «ឱអេសា ពួកយូដា និងពួកបេនយ៉ាមីនអើយ! សូមស្ដាប់ខ្ញុំចុះ។ ព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា ដរាបណាអ្នករាល់គ្នានៅជាមួយនឹងលោក។+ បើអ្នករាល់គ្នាស្វែងរកលោក នោះលោកនឹងឲ្យអ្នករាល់គ្នារកលោកឃើញ។+ ប៉ុន្តែ បើអ្នករាល់គ្នាបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។+
-
-
យេរេមា ១៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ឱព្រះយេហូវ៉ាជាសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលអើយ!
អស់អ្នកដែលលះចោលលោក នឹងត្រូវអាម៉ាស់មុខជាមិនខាន។
-