-
ដំណើរចាកចេញ ១៥:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ បន្ទាប់មក មីរៀមជាស្ត្រីប្រកាសទំនាយ ត្រូវជាបងរបស់អេរ៉ុន បានយកស្គរដៃមកវាយ។ ឃើញដូច្នោះ ស្ត្រីឯទៀតក៏បានយកស្គរដៃមកវាយដែរ ហើយនាំគ្នារាំ។
-
-
បណ្ដាស្ដេចទី២ ២២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដូច្នេះ ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អាហាយខាម អាកបូរ សាផាន និងអាសាយ៉ា បានទៅជួបហ៊ូលដាជាស្ត្រីប្រកាសទំនាយ។+ ហ៊ូលដាគឺជាប្រពន្ធសាលូមជាអ្នកមើលខុសត្រូវខាងសម្លៀកបំពាក់។* សាលូមជាកូនធីកវ៉ា ត្រូវជាចៅហាហាក់។ ហ៊ូលដារស់នៅក្នុងសង្កាត់ថ្មីក្នុងក្រុងយេរូសាឡិម។ កាលទៅដល់ហើយ ពួកគេសួរនាងតាមពាក្យដែលស្ដេចបង្គាប់។+
-
-
លូកា ២:៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៦ នៅគ្រានោះដែរ មានស្ត្រីម្នាក់ឈ្មោះអាណា ជាអ្នកប្រកាសទំនាយ។ គាត់ជាកូនផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ គាត់ធ្លាប់រៀបការពេលនៅក្រមុំ ហើយរួមរស់ជាមួយនឹងប្ដីបានតែ៧ឆ្នាំប៉ុណ្ណោះ។ ពេលនេះ គាត់ចាស់ណាស់ហើយ។
-