-
ការបំភ្លឺច្បាប់ ៣១:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ នៅគ្រានោះ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើពួកគេ+ ហើយខ្ញុំនឹងបោះបង់ចោលពួកគេ+ ព្រមទាំងបែរមុខចេញពីពួកគេ+ រហូតដល់ពួកគេត្រូវបំផ្លាញចោលអស់ទៅ។ ក្រោយពីពួកគេរងទុក្ខវេទនានិងមានសេចក្ដីលំបាកជាច្រើន+ ពួកគេនឹងនាំគ្នានិយាយថា៖ ‹យើងមានសេចក្ដីវេទនាបែបនេះ គឺដោយសារតែព្រះរបស់យើងមិននៅជាមួយនឹងយើង មែនទេ?›។+
-
-
ប្រវត្តិហេតុទី២ ១៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ឲ្យទៅជួបអេសា ហើយនិយាយថា៖ «ឱអេសា ពួកយូដា និងពួកបេនយ៉ាមីនអើយ! សូមស្ដាប់ខ្ញុំចុះ។ ព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា ដរាបណាអ្នករាល់គ្នានៅជាមួយនឹងលោក។+ បើអ្នករាល់គ្នាស្វែងរកលោក នោះលោកនឹងឲ្យអ្នករាល់គ្នារកលោកឃើញ។+ ប៉ុន្តែ បើអ្នករាល់គ្នាបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។+
-