-
អ្នកសម្រេចក្ដី ៣:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ អ៊ីហឺតនិយាយទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ព្រោះព្រះយេហូវ៉ាបានប្រគល់ជនជាតិម៉ូអាប់ដែលជាសត្រូវ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ ម្ល៉ោះហើយ ពួកគេទៅតាមគាត់ រួចចាប់យកទន្លេយ៉ូដាន់ត្រង់កន្លែងទឹករាក់ៗ ដើម្បីកុំឲ្យជនជាតិម៉ូអាប់ណាម្នាក់ឆ្លងកាត់ឡើយ។
-
-
អ្នកសម្រេចក្ដី ៧:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ គេឌានបានចាត់អ្នកនាំសារឲ្យទៅប្រាប់មនុស្សទាំងអស់ដែលនៅតំបន់ភ្នំស្រុកអេប្រាអ៊ីមថា៖ «ចូរនាំគ្នាចុះទៅវាយប្រហារពួកម៉ាឌាន ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់»។ ម្ល៉ោះហើយ ពួកបុរសទាំងអស់ពីកុលសម្ព័ន្ធអេប្រាអ៊ីមបានប្រមូលផ្ដុំគ្នា ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់។
-