-
អ្នកសម្រេចក្ដី ១៣:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក្រោយមក ប្រពន្ធរបស់ម៉ាណូអាកើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាសាំសុន។+ កាលដែលកូននោះកាន់តែធំឡើង ព្រះយេហូវ៉ាបន្តឲ្យពរកូននោះ។ ២៥ ក្រោយមកទៀត ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលលើសាំសុន+ ពេលដែលគាត់នៅម៉ាហានេដាន់។+ កន្លែងនោះស្ថិតនៅរវាងក្រុងសូរ៉ានិងក្រុងអែសថោល។+
-
-
អ្នកសម្រេចក្ដី ១៤:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលមកលើគាត់។+ គាត់ក៏ចាប់ហែកតោនោះជាពីរ ដូចគេហែកកូនពពែជាពីរដោយដៃទទេ។ ប៉ុន្តែ គាត់មិនបានប្រាប់រឿងនេះដល់ឪពុកម្ដាយទេ។
-