-
យ៉ូស្វេ ១៩:៤៧, ៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ ប៉ុន្តែ ទឹកដីរបស់កុលសម្ព័ន្ធដាន់គឺតូចពេកសម្រាប់ពួកគេ។+ ម្ល៉ោះហើយ ពួកគេនាំគ្នាឡើងទៅច្បាំងដណ្ដើមយកក្រុងលេសែម+ ហើយសម្លាប់ពួកអ្នកក្រុងនោះ។ ក្រោយពីចាប់យកក្រុងនោះបាន ពួកគេក៏រស់នៅក្នុងក្រុងនោះ ហើយពួកគេប្ដូរឈ្មោះក្រុងលេសែមទៅជាក្រុងដាន់ តាមឈ្មោះបុព្វបុរសរបស់ពួកគេវិញ។+ ៤៨ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធដាន់តាមវង្សត្រកូលរបស់ពួកគេ។
-
-
អ្នកសម្រេចក្ដី ១:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ជនជាតិអាម៉ូរីមិនឲ្យកុលសម្ព័ន្ធដាន់ចុះមករស់នៅវាលទំនាបឡើយ។ ដូច្នេះ កុលសម្ព័ន្ធដាន់ត្រូវតែរស់នៅក្នុងទឹកដីតំបន់ភ្នំបន្តទៀត។+
-