-
យ៉ូស្វេ ៨:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ដូច្នេះ យ៉ូស្វេនិងកងទ័ពទាំងអស់បានឡើងទៅ ដើម្បីច្បាំងនឹងក្រុងអៃ។ យ៉ូស្វេបានជ្រើសរើសពួកអ្នកចម្បាំងដ៏ខ្លាំងក្លាចំនួន៣ម៉ឺននាក់ ហើយចាត់ពួកគេឲ្យចេញទៅនៅពេលយប់។ ៤ គាត់បានបង្គាប់ពួកគេថា៖ «ចូរអ្នករាល់គ្នាទៅពួនចាំវាយឆ្មក់នៅខាងក្រោយក្រុងនោះ តែកុំទៅឆ្ងាយពីក្រុងពេក។ ចូរអ្នកទាំងអស់គ្នាប្រុងប្រៀបខ្លួនជាស្រេច។
-