-
អ្នកសម្រេចក្ដី ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ហេតុនេះ ព្រះយេហូវ៉ាខឹងជនជាតិអ៊ីស្រាអែលខ្លាំងណាស់ បានជាលោកប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់គូសានរីសាថេមដែលជាស្ដេចនៃតំបន់មេសូប៉ូតាមា។* ជនជាតិអ៊ីស្រាអែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេចគូសានរីសាថេមអស់រយៈពេល៨ឆ្នាំ។
-
-
បណ្ដាស្ដេចទី២ ១៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ព្រះយេហូវ៉ាឈប់ទទួលស្គាល់កូនចៅអ៊ីស្រាអែលទាំងអស់។ លោកបានធ្វើឲ្យពួកគេអាម៉ាស់មុខ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ រហូតដល់ពួកគេបាត់ចេញពីមុខលោកទៅ។
-
-
ចម្រៀងសរសើរព្រះ ១០៦:៤០, ៤១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤០ ហេតុនោះហើយបានជាព្រះយេហូវ៉ាមានកំហឹងយ៉ាងខ្លាំងចំពោះរាស្ត្ររបស់លោក
ហើយលោកបែរជាស្អប់ខ្ពើមមត៌ករបស់លោក។
-