-
ដើមកំណើត ២៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងឲ្យពរកូន ហើយលោកនឹងធ្វើឲ្យកូនមានកូនចៅជាច្រើន។ បណ្ដាជនមួយក្រុមដ៏ធំនឹងកើតចេញពីកូន។+
-
-
ដើមកំណើត ៣៥:២៣-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ កូនដែលកើតពីលេអាមាន រូបេនជាកូនច្បង+ ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសេប៊ូឡូន។ ២៤ កូនដែលកើតពីរ៉ាជែលមាន យ៉ូសែប និងបេនយ៉ាមីន។ ២៥ កូនដែលកើតពីប៊ីលហាជាអ្នកបម្រើរបស់រ៉ាជែលមាន ដាន់ និងណែបថាលី។ ២៦ កូនដែលកើតពីស៊ីលផាជាអ្នកបម្រើរបស់លេអាមាន កាដ និងអេស៊ើរ។ ពួកគេទាំងអស់នេះជាកូនរបស់យ៉ាកុបដែលកើតនៅតំបន់ប៉ាដាន់អេរ៉ាម។
-
-
ដើមកំណើត ៤៦:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់លេអាប្រពន្ធយ៉ាកុប។ ពួកគេបានកើតនៅតំបន់ប៉ាដាន់អេរ៉ាម រួមទាំងឌីណាជាកូនស្រីផងដែរ។+ កូនប្រុសកូនស្រីរបស់គាត់សរុបទាំងអស់មានចំនួន៣៣នាក់។
-
-
ដើមកំណើត ៤៦:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់ស៊ីលផា។+ ស៊ីលផានេះហើយដែលឡាបាន់បានឲ្យធ្វើជាស្រីបម្រើរបស់លេអា។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ១៦នាក់។
-
-
ដើមកំណើត ៤៦:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់រ៉ាជែល។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ១៤នាក់។
-
-
ដើមកំណើត ៤៦:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់ប៊ីលហា។ ប៊ីលហានេះហើយដែលឡាបាន់បានឲ្យធ្វើជាស្រីបម្រើរបស់រ៉ាជែល។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ៧នាក់។
-