-
រូថ ១:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ នៅសម័យដែលពួកអ្នកសម្រេចក្ដី+កំពុងគ្រប់គ្រង នោះកើតមានភាពអត់ឃ្លាននៅក្នុងស្រុក។ មានបុរសម្នាក់បាននាំប្រពន្ធនិងកូនប្រុសពីរនាក់ចាកចេញពីក្រុងបេថ្លេហិម+ស្រុកយូដា ទៅរស់នៅស្រុកម៉ូអាប់+ជាជនបរទេស។ ២ បុរសនោះឈ្មោះអេលីម៉ាឡេក* ហើយប្រពន្ធរបស់គាត់ឈ្មោះណាអូមី។* កូនប្រុសពីរនាក់របស់គាត់ឈ្មោះម៉ាឡិន* និងឈ្មោះគីលាន។* ពួកគាត់មកពីក្រុងអេប្រាតា គឺក្រុងបេថ្លេហិមស្រុកយូដា។ ពួកគាត់បានទៅដល់ស្រុកម៉ូអាប់ ហើយរស់នៅទីនោះ។
-