-
យ៉ូស្វេ ១៨:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រីឯនៅខាងលិច ព្រំប្រទល់របស់ពួកគេវាងទៅដល់ខាងត្បូង ចាប់ពីភ្នំដែលនៅទល់មុខក្រុងបេតហូរ៉ុនខាងត្បូង ហើយចប់ត្រឹមក្រុងគារីអាតបាល គឺក្រុងគារីអាតយារីម+ដែលជាក្រុងរបស់កូនចៅយូដា។ នោះជាព្រំប្រទល់ខាងលិច។
-
-
ប្រវត្តិហេតុទី១ ១៣:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ដូច្នេះ ដាវីឌបានប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ តាំងពីទន្លេអេហ្ស៊ីបរហូតដល់លេបូហាម៉ាត*+ ដើម្បីដង្ហែនាំយកហឹបរបស់ព្រះពិត ពីក្រុងគារីអាតយារីម។+
៦ ដាវីឌនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានឡើងទៅក្រុងបាឡា+ គឺក្រុងគារីអាតយារីមក្នុងស្រុកយូដា ដើម្បីយកហឹបរបស់ព្រះពិត។ ហឹបនោះឯងដែលបណ្ដាជនហៅរកនាមព្រះយេហូវ៉ា ជាព្រះដែលអង្គុយពីលើ*ចេរូប៊ីនទាំងពីរ។+
-