-
អ្នកសម្រេចក្ដី ២:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ហើយទៅបម្រើរូបព្រះបាលនិងរូបព្រះអាសថារ៉ូត។+
-
-
អ្នកសម្រេចក្ដី ១០:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ពួកគេបានទៅគោរពបូជាបណ្ដាព្រះបាល+ រូបព្រះអាសថារ៉ូត ព្រះរបស់ពួកអេរ៉ាម* ព្រះរបស់ពួកស៊ីដូន ព្រះរបស់ពួកម៉ូអាប់+ ព្រះរបស់ពួកអាំម៉ូន+ និងព្រះរបស់ពួកភីលីស្ទីន។+ ពួកគេបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបម្រើលោកទេ។
-
-
បណ្ដាស្ដេចទី១ ១១:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ខ្ញុំនឹងធ្វើដូច្នេះ ដោយសាររាស្ត្ររបស់ខ្ញុំបានបែរចេញពីខ្ញុំ+ ហើយទៅក្រាបគោរពដល់ព្រះនាងអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន។ ពួកគេក៏គោរពបូជាដល់ព្រះកេម៉ូសជាព្រះរបស់ជនជាតិម៉ូអាប់ និងដល់ព្រះមីលខមជាព្រះរបស់ជនជាតិអាំម៉ូនដែរ។ ពួកគេមិនបានដើរតាមផ្លូវរបស់ខ្ញុំដោយធ្វើអ្វីដែលខ្ញុំពេញចិត្ត ហើយមិនបានកាន់តាមបញ្ញត្តិ និងគោរពតាមការវិនិច្ឆ័យរបស់ខ្ញុំ ដូចដាវីឌជាឪពុករបស់សាឡូម៉ូនទេ។
-