-
អ្នកសម្រេចក្ដី ២០:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ពួកគេបានធ្វើដំណើរឡើងទៅក្រុងបេតអែលដើម្បីសួរព្រះ។+ ពេលទៅដល់ ជនជាតិអ៊ីស្រាអែលក៏សួរព្រះថា៖ «តើអ្នកណាក្នុងចំណោមពួកយើងត្រូវនាំមុខចេញច្បាំងនឹងកុលសម្ព័ន្ធបេនយ៉ាមីន?»។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរឲ្យកុលសម្ព័ន្ធយូដានាំមុខចេញច្បាំង»។
-
-
អ្នកសម្រេចក្ដី ២០:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ អំឡុងពេលនោះ ភីនេហាស+ជាកូនប្រុសអេលាសារ និងត្រូវជាចៅរបស់អេរ៉ុន គាត់បម្រើនៅមុខហឹបរបស់ព្រះ។ ពួកគេសួរថា៖ «តើពួកយើងគួរទៅច្បាំងនឹងកុលសម្ព័ន្ធបេនយ៉ាមីនជាបងប្អូនម្ដងទៀត ឬឈប់ត្រឹមនេះ?»។+ ព្រះយេហូវ៉ាឆ្លើយតបថា៖ «ចូរឡើងទៅច្បាំង ពីព្រោះថ្ងៃស្អែកខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នក»។
-
-
សាំយូអែលទី១ ២៣:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ម្ល៉ោះហើយ ដាវីឌសួរព្រះយេហូវ៉ាថា៖ +«តើខ្ញុំគួរទៅសម្លាប់ទាហានភីលីស្ទីនទាំងនោះឬទេ?»។ ព្រះយេហូវ៉ាឆ្លើយទៅដាវីឌថា៖ «ចូរទៅសម្លាប់ទាហានភីលីស្ទីន ហើយសង្គ្រោះក្រុងកៃឡាចុះ!»។
-