-
យ៉ូស្វេ ១៣:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ទឹកដីដែលអ្នកមិនទាន់បានច្បាំងយក មានដូចតទៅ៖+ តំបន់ទាំងមូលរបស់ជនជាតិភីលីស្ទីន និងរបស់ជនជាតិកេសឺ+ ៣ (ចាប់ពីដៃទន្លេនីល*ដែលនៅខាងកើត*ស្រុកអេហ្ស៊ីប លាតសន្ធឹងដល់ព្រំប្រទល់ក្រុងអេក្រុនដែលនៅខាងជើង។ ពីមុន គេចាត់ទុកតំបន់នោះជាទឹកដីរបស់ជនជាតិកាណាន)+ រួមបញ្ចូលទឹកដីរបស់ពួកមេដឹកនាំទាំងប្រាំរបស់ជនជាតិភីលីស្ទីន+គឺ ក្រុងកាសា ក្រុងអាសូត+ ក្រុងអាសកាឡូន+ ក្រុងកាថ+ និងក្រុងអេក្រុន+ ក៏មានទាំងទឹកដីរបស់ពួកអាវីម+
-
-
សាំយូអែលទី១ ៩:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «ថ្ងៃស្អែកវេលាថ្មើរនេះ ខ្ញុំនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។+ អ្នកត្រូវរើសតាំងគាត់ជាអ្នកដឹកនាំលើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។+ បុរសនោះនឹងសង្គ្រោះរាស្ត្ររបស់ខ្ញុំពីកណ្ដាប់ដៃពួកភីលីស្ទីន ពីព្រោះខ្ញុំបានឃើញទុក្ខវេទនារបស់ពួកគេ ហើយក៏បានឮសម្រែករបស់ពួកគេដែរ»។+
-