បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៨:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ នោះ​សូម​ចាំ​ថា គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ដែល​ឲ្យ​កម្លាំង​ដល់​អ្នក​រាល់​គ្នា​រក​បាន​ទ្រព្យ​សម្បត្តិ​ទាំង​នោះ+ ព្រោះ​លោក​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ដូច​ដែល​លោក​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។+

  • ការបំភ្លឺច្បាប់ ២៨:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ព្រះ​យេហូវ៉ា​នឹង​បើក​មេឃ បង្អុរ​ភ្លៀង​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល+ ថែម​ទាំង​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ចការ​របស់​អ្នក​រាល់​គ្នា​ផង​ដែរ។ អ្នក​រាល់​គ្នា​នឹង​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចី​ពី​គេ​ឡើយ។+

  • ប្រវត្តិហេតុទី២ ១:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​សារ​នេះ​ជា​បំណង​ចិត្ត​របស់​អ្នក ហើយ​អ្នក​មិន​បាន​សុំ​ឲ្យ​មាន​អាយុ​វែង ឬ​សុំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​និង​កិត្តិយស ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់​ទេ តែ​អ្នក​បាន​សុំ​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​វិញ ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក+ ១២ នោះ​ខ្ញុំ​នឹង​ឲ្យ​ចំណេះ​និង​ប្រាជ្ញា​ដល់​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​មុន​អ្នក​និង​ក្រោយ​អ្នក​មិន​ដែល​មាន​ស្ដេច​ណា​ដូច​អ្នក​ឡើយ​»។+

  • យ៉ូប ៤២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ជីវិត​របស់​យ៉ូប​នៅ​គ្រា​នេះ​ច្រើន​ជាង​គ្រា​មុន​ទៅ​ទៀត+ ហើយ​យ៉ូប​ក៏​មាន​ចៀម​១៤.០០០​ក្បាល អូដ្ឋ​៦.០០០​ក្បាល គោ​១.០០០​គូ និង​លា​ញី​១.០០០​ក្បាល។+

  • សុភាសិត ១០:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ពរ​ពី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ស្ដុក​ស្ដម្ភ+

      ហើយ​មិន​នាំ​ឲ្យ​ឈឺ​ចាប់​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក