-
សាំយូអែលទី២ ៩:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ក្រោយមក ដាវីឌសួរថា៖ «នៅក្នុងពូជពង្សសុល តើមានអ្នកណានៅរស់ឬទេ? ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកនោះ ដូចខ្ញុំបានសន្យានឹងយ៉ូណាថាន»។+
-
-
សាំយូអែលទី២ ៩:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ស្ដេចសួរទៀតថា៖ «នៅក្នុងពូជពង្សសុល តើមានអ្នកណានៅរស់ឬទេ? ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកនោះដូចព្រះដែរ»។ សៀបាឆ្លើយថា៖ «បាទ មានកូនប្រុសម្នាក់របស់យ៉ូណាថាន គាត់នៅរស់ ហើយពិការជើងទាំងពីរ»។+
-
-
សាំយូអែលទី២ ៩:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលមេភីបូសែតកូនប្រុសយ៉ូណាថានដែលជាកូនប្រុសសុល បានចូលមកជួបដាវីឌ គាត់ក៏លំឱនកាយគោរពដាវីឌភ្លាម។ ដាវីឌសួរថា៖ «តើអ្នកជាមេភីបូសែតឬ?»។ គាត់ឆ្លើយថា៖ «បាទលោកម្ចាស់ គឺខ្ញុំនេះហើយ»។ ៧ ដាវីឌប្រាប់គាត់ថា៖ «កុំខ្លាចឡើយ! ខ្ញុំឲ្យគេនាំអ្នកមក ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអ្នក ដូចខ្ញុំបានសន្យានឹងយ៉ូណាថានដែលជាឪពុករបស់អ្នក។ ខ្ញុំនឹងប្រគល់ទឹកដីទាំងអស់របស់សុលដែលជាជីតាអ្នកឲ្យដល់អ្នកវិញ ហើយអ្នកនឹងបរិភោគនៅតុជាមួយនឹងខ្ញុំរហូតទៅ»។+
-