-
សាំយូអែលទី១ ២០:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ បើឪពុករបស់អ្នកសួររកខ្ញុំ សូមប្រាប់គាត់ថា៖ ‹ដាវីឌបានសុំការអនុញ្ញាតពីខ្ញុំ ប្រញាប់ទៅផ្ទះរបស់គាត់នៅក្រុងបេថ្លេហិម+ ព្រោះនៅទីនោះក្រុមគ្រួសារគាត់ទាំងមូលត្រូវជូនគ្រឿងបូជាប្រចាំឆ្នាំ›។+ ៧ បើឪពុកអ្នកឆ្លើយថា‹មិនអីទេ› នោះមានន័យថាគាត់មិនមានបំណងអាក្រក់មកលើខ្ញុំទេ។ ប៉ុន្តែ បើគាត់ខឹង អ្នកអាចដឹងច្បាស់ថាគាត់តាំងចិត្តធ្វើអាក្រក់មកលើខ្ញុំហើយ។
-