-
សាំយូអែលទី១ ២១:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ក្រោយមក ដាវីឌបានទៅជួបអាហ៊ីម៉ាឡិចដែលជាសង្ឃនៅក្រុងណូប។+ ពេលអាហ៊ីម៉ាឡិចជួបដាវីឌ គាត់ចាប់ផ្ដើមភ័យញ័រ ហើយសួរដាវីឌថា៖ «ហេតុអ្វីបានជាអ្នកមកតែម្នាក់ឯង គ្មានអ្នកណាមកជាមួយដូច្នេះ?»។+ ២ ដាវីឌតបទៅអាហ៊ីម៉ាឡិចថា៖ «ស្ដេចបានបញ្ជាខ្ញុំឲ្យបំពេញបេសកកម្មមួយ តែគាត់ផ្ដាំថា៖ ‹កុំឲ្យអ្នកណាម្នាក់ដឹងអំពីបេសកកម្មរបស់អ្នកឲ្យសោះ›។ ខ្ញុំបានសន្យាជួបពួកបុរសរបស់ខ្ញុំនៅកន្លែងមួយ។
-