បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៣:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ព្រះ​មិន​ដូច​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ទេ+

      ហើយ​ក៏​មិន​ដូច​ជា​កូន​មនុស្ស​ដែល​ងាយ​ប្ដូរ​គំនិត​នោះ​ដែរ។+

      ពេល​លោក​មាន​ប្រសាសន៍​អ្វី​មួយ លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង មែន​ទេ?

      ពេល​លោក​ចេញ​វាចា​ហើយ លោក​នឹង​ធ្វើ​ឲ្យ​សម្រេច​ជាក់​ជា​មិន​ខាន មែន​ទេ?+

  • សាំយូអែលទី១ ២:៣១-៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ មើល! នៅ​គ្រានោះ​មក​ដល់ ខ្ញុំ​នឹង​ផ្ដាច់​អំណាច​របស់​អ្នក ព្រម​ទាំង​អំណាច​កូន​ចៅ​របស់​ឪ​ពុកអ្នកដែរ ហើយ​គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​ដែល​នឹង​រស់​នៅ​រហូត​ដល់​ចាស់​ឡើយ។+ ៣២ ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ចម្រុង​ចម្រើន អ្នក​នឹង​ឃើញ​សត្រូវ​នៅ​ក្នុង​ទី​អាស្រ័យ​របស់​ខ្ញុំ+ ហើយ​កូន​ចៅ​របស់​អ្នក​នឹង​ស្លាប់​មុន​អាយុ។ ៣៣ ចំណែក​កូន​ចៅ​ម្នាក់​របស់​អ្នក​ដែល​ខ្ញុំ​មិន​បាន​កាត់​ចេញ​ពី​ការ​បម្រើ​ខ្ញុំ​នៅ​ទី​បូជា អ្នក​នោះ​នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ទៅ​ជា​ងងឹត ព្រម​ទាំង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​សោក ហើយ​កូន​ចៅភាគ​ច្រើន​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។+ ៣៤ អ្វី​ដែល​កើត​ឡើង​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូណាយ​និង​ភីនេហាស នឹង​ទៅ​ជា​សញ្ញា​សម្គាល់​ដល់​អ្នក ពោល​គឺ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។+

  • អេសាយ ៥៥:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ទឹក​ភ្លៀង​និង​ព្រិល​ធ្លាក់​ពី​លើ​មេឃ

      មក​ស្រោច​ស្រព​ផែនដី ហើយ​ឥត​វិល​ត្រឡប់​ទៅ​វិញ​ទេ ទាល់​តែ​ធ្វើ​ឲ្យ​ផល​ដំណាំ​ដុះ​លូត​លាស់​ឡើង

      និង​ផ្ដល់​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​ដល់​អ្នក​បរិភោគ។

      ១១ ដូច​គ្នា​ដែរ​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ទៅ+

      នឹង​មិន​វិល​ត្រឡប់​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​លទ្ធផល​នោះ​ទេ+

      តែ​នឹង​កើត​ឡើង​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​មិន​ខាន+

      ហើយ​កិច្ច​ការ​អ្វី​ដែល​ខ្ញុំ​ចាត់​ឲ្យ​ធ្វើ​នឹង​បាន​សម្រេច​គ្រប់​ជំពូក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក