-
សាំយូអែលទី១ ១១:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពួកគេប្រាប់អ្នកនាំដំណឹងដែលមកពីក្រុងយ៉ាបេសថា៖ «អ្នកត្រូវប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកគីលាតថា៖ ‹ថ្ងៃស្អែកពេលថ្ងៃត្រង់ អ្នករាល់គ្នានឹងត្រូវសង្គ្រោះ›»។ រួចមក អ្នកនាំដំណឹងយកពាក្យទាំងនោះទៅប្រាប់អ្នកក្រុងយ៉ាបេសវិញ ហើយពួកគេសប្បាយរីករាយជាពន់ពេក។ ១០ ហេតុនេះ អ្នកក្រុងយ៉ាបេសប្រាប់ណាហាសថា៖ «ថ្ងៃស្អែក យើងនឹងព្រមតាមល័ក្ខខ័ណ្ឌរបស់អ្នក។ សូមធ្វើចំពោះយើងតាមចិត្តអ្នកចុះ»។+
១១ នៅថ្ងៃបន្ទាប់ សុលចែកទ័ពជាបីកង។ អំឡុងពេលទៀបភ្លឺ* ពួកគេលបចូលទៅកណ្ដាលទីបោះទ័ពរបស់ទាហានអាំម៉ូន+ ហើយវាយសម្លាប់ពួកគេរហូតដល់ពេលថ្ងៃត្រង់។ ឯទាហានអាំម៉ូនដែលនៅរស់ ពួកគេរត់ខ្ចាត់ខ្ចាយរៀងៗខ្លួនអស់ទៅ។
-