-
ប្រវត្តិហេតុទី១ ១១:៤-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្រោយមក ដាវីឌនិងជនជាតិអ៊ីស្រាអែលទាំងអស់បានទៅវាយយកក្រុងយេរូសាឡិម គឺក្រុងយេប៊ូស+ ជាក្រុងដែលជនជាតិយេប៊ូស+រស់នៅ។ ៥ ពួកអ្នកក្រុងយេប៊ូសបានចំអកមើលងាយដាវីឌថា៖ «អ្នកឯងគ្មានថ្ងៃមកជាន់ក្រុងនេះបានទេ!»។+ ទោះជាយ៉ាងនោះក៏ដោយ ដាវីឌបានដណ្ដើមយកបន្ទាយនៃភ្នំស៊ីយ៉ូន+ ហើយក្រោយមកទីនោះក៏បានត្រូវហៅថាក្រុងដាវីឌ។+ ៦ ដូច្នេះ ដាវីឌបាននិយាយថា៖ «អ្នកណាដែលឡើងទៅវាយប្រហារពួកយេប៊ូសមុនគេ អ្នកនោះនឹងក្លាយទៅជាមេទ័ព»។ ពេលនោះ យ៉ូអាប់+ជាកូនសេរូយ៉ាបានឡើងទៅវាយមុនគេ ហើយគាត់ក៏បានក្លាយទៅជាមេទ័ព។
-