-
ប្រវត្តិហេតុទី១ ១៣:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ នៅគ្រានោះ ដាវីឌបានប្រឹក្សានឹងពួកមេលើ១.០០០នាក់និងពួកមេលើ១០០នាក់ ព្រមទាំងពួកអ្នកដឹកនាំទាំងអស់។+ ២ រួចមក ដាវីឌនិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាយល់ស្រប ហើយបើនេះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាព្រះរបស់យើង សូមឲ្យយើងអញ្ជើញបងប្អូនទាំងអស់របស់យើងដែលនៅសល់នៅគ្រប់តំបន់ក្នុងស្រុកអ៊ីស្រាអែល ព្រមទាំងអញ្ជើញពួកសង្ឃនិងពួកលេវីពីបណ្ដាក្រុង+ដែលមានវាលស្មៅ ឲ្យពួកគេទាំងអស់មកជួបជុំគ្នាជាមួយយើង។ ៣ សូមឲ្យយើងនាំយកហឹបរបស់ព្រះ+នៃយើងត្រឡប់មកវិញ»។ ដាវីឌចង់ធ្វើដូច្នេះ ព្រោះតាំងពីសម័យដែលសុលគ្រប់គ្រង បណ្ដាជនមិនបានថែរក្សាហឹបនោះទេ។+ ៤ បណ្ដាជនទាំងអស់ក៏ពេញចិត្ត ហើយយល់ស្របនឹងការរៀបចំនោះ។ ៥ ដូច្នេះ ដាវីឌបានប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ តាំងពីទន្លេអេហ្ស៊ីបរហូតដល់លេបូហាម៉ាត*+ ដើម្បីដង្ហែនាំយកហឹបរបស់ព្រះពិត ពីក្រុងគារីអាតយារីម។+
-