បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ នាង​បាន​ស្លាប់​នៅ​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន+ក្នុង​ស្រុក​កាណាន។+ ពេល​នោះ អាប្រាហាំ​បាន​យំ ហើយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។

  • ជំរឿនបណ្ដាជន ១៣:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​តំបន់​ណេកេប ពួក​គេ​បាន​ទៅ​ដល់​ក្រុង​ហេប្រុន+ជា​កន្លែង​ដែល​អាហាយមេន សេសាយ និង​តាល់ម៉ាយ+កំពុង​រស់​នៅ។ ពួក​គេ​ជា​កូន​ចៅ​អេណាក់។+ ក្រុង​ហេប្រុន​នេះ​បាន​ត្រូវ​សាង​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន​ក្នុង​ស្រុក​អេហ្ស៊ីប​បាន​ត្រូវ​សាង​សង់។

  • យ៉ូស្វេ ១៤:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ដោយ​សារ​មូលហេតុ​នោះ ក្រុង​ហេប្រុន​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​កាលែប​ជា​កូន​ប្រុស​យេផុនណា​ដែល​ជា​ជន​ជាតិ​គេនិស៊ីត ទុក​ជា​មត៌ក​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​គាត់​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+

  • យ៉ូស្វេ ២០:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​កំណត់​ក្រុង​មួយ​ចំនួន​ធ្វើ​ជា​ក្រុង​ពិសិដ្ឋ​គឺ ក្រុង​កេដេស+ក្នុង​ស្រុកកាលីឡេ​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​ណែបថាលី និង​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ព្រម​ទាំង​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​យូដា។

  • សាំយូអែលទី២ ៥:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ក្រោយ​មក កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន+ ហើយ​និយាយ​ថា​៖ ​«​មើល! យើង​ជា​បង​ប្អូន​រួម​ជាតិ​នឹង​គ្នា។+

  • បណ្ដាស្ដេចទី១ ២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ដាវីឌ​បាន​គ្រប់​គ្រង​នៅ​ក្រុង​ហេប្រុន+អស់​រយៈ​ពេល​៧​ឆ្នាំ និង​នៅ​ក្រុង​យេរូសាឡិម*អស់​រយៈ​ពេល​៣៣​ឆ្នាំ+ សរុប​ទៅ​គាត់​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​៤០​ឆ្នាំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក